TOP NEWS: ថ្ងៃនេះក្រសួងសុខាភិបាលប្រកាសពីការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ លើជនជាតិចិនម្នាក់ ធ្វើដំណើរមកពីប្រទេសហ្វីលីពីន តាមជើងហោះហើរបន្តនៅប្រទេសកូរ៉េខាងត្បូង

Posted By: RoogRog Robot | 29-Sep-2020 08:49:35

2020-09-29 07:45am

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ពីការរកឃើញមានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ចំនួន០១នាក់ លើបុរសជនជាតិចិនអាយុ២៨ឆ្នាំ ជាអ្នកធ្វើដំណើរមកពីប្រទេសហ្វីលីពីន ដោយបានបន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជា នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០។

ក្រសួងបញ្ជាក់ទៀតថា លទ្ធផលវិភាគវត្ថុសំណាករបស់បុរសជនជាតិចិនរូបនេះ ទទួលបានលទ្ធផលវិជ្ជមានវីរុសកូវីដ-១៩ បច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឱ្យ សម្រាកព្យាបាលនៅមន្ទីរពេទ្យចាក់អង្រែ រាជធានីភ្នំពេញ។




News Source: www.freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...