Costa៖ បាន​ Suarez លេង​ជាមួយ​ល្អ​ណាស់ ព្រោះ​អី​ម្នាក់​ចេះ​ខាំ ម្នាក់​ទៀត​ចេះ​វ៉ៃ

Posted By: RoogRog Robot | 28-Sep-2020 18:41:47

ខ្សែ​ប្រយុទ្ធ​ Diego Costa បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា ខ្សែ​ប្រយុទ្ធ​អ៊ុយរុយហ្គាយ​កីឡាករ Luis Suarez នឹង​ក្លាយ​ជា​ដៃ​គូ​ដ៏​ល្អ​របស់​ខ្លួន ដោយ​សារ​តែ​ម្នាក់​ពូកែ​ខាំ (សំដៅ​លើ Suarez) ហើយ​ម្នាក់​ទៀត​ពូកែ​វ៉ៃ​ (សំដៅ​លើ Costa ខ្លួន​ឯង)។

កីឡាករ​រូប​នេះ​បាន​និយាយ​ថា៖ " Suarez ល្អ​ណាស់ ដូច​បំពេញ​គ្នា​ក្នុង​ដៃ​គូ​ប្រយុទ្ធ​របស់ ATM តែ​ម្ដង​ ដោយសារ​តែ ក្នុង​ចំណោម​យើង​ម្នាក់​ពូកែ​វ៉ៃ ហើយ​ម្នាក់​ទៀត​ពូកែ​ខាំ " ។

Costa បាន​បន្ត​ថា៖ " ខ្ញុំ​នៅ​តែ​អត់​យល់​ថា ម៉េច​បាន Barcelona ឲ្យ​គេ​ចេញ​ទេ " ។

សូម​រំលឹក​ផង​ដែរ​ថា Costa និង Suarez សុទ្ធ​តែ​មាន​កេរ្តិ៍ឈ្មោះ​រឿង​លេង​កាច​ៗ​នៅ​លើ​ទីលាន​នា​ពេល​កន្លង​មក។ យ៉ាងណាមិញ ក្នុង​ប្រកួត​ដំបូង​របស់​ខ្លួន​នៅ ATM កីឡាករ Suarez បាន​លេង​តែ ២០នាទី​ទេ តែ​រក​បាន ២គ្រាប់ និង Assist បាន​ម្ដង៕

ប្រភព៖ Sky Sports ប្រែ​សម្រួល៖ ហ៊ីម រស្មី

News Source: news.sabay.com.kh
LATEST NEWS
Inside Harvey Weinstein's landmark sexual assault trial | 60 Minutes Australia
Amazing Quest: Australia, Tasmania
SNEAK PEEK: Olympic champion's new challenger | 60 Minutes Australia
Meet the 'sad' Oompa Loompa from the viral Willy Wonka disaster | 60 Minutes Australia
SNEAK PEEK: Olympic champion's new challenge | 60 Minutes Australia
Angry Spirit Shows He's NOT Playing Games | Ghost Adventures: House Calls | Discovery Channel
Unique EGGS Harvesting From Snail, Ostrich, Sea Urchin - Snail Eggs Processing to Caviar 🐌
Why is it so difficult to adopt children in need from overseas? | 60 Minutes Australia
Four brave soldiers fight impossible odds in the 'forgotten' war | 60 Minutes Australia
MORE NEWS CLICK HERE...