លោក ស រដ្ឋា នាំអំណោយសម្ដេចក្រឡាហោម ស ខេង ចែកពលរដ្ឋក្រីក្ររងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ នៅស្រុកភ្នំព្រឹក ខេត្តបាត់ដំបង

Posted By: RoogRog Robot | 26-Sep-2020 20:09:05

2020-09-26 07:05pm

(បាត់ដំបង)៖ លោក ស រដ្ឋា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ដបាត់ដំបង នៅរសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០នេះ នាំអំណោយរបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីមហាផ្ទៃ ជូនគ្រួសារក្រីក្រដែលរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ ចំនួន៥០គ្រួសារ និងក្រុងពាលីសាងសងស្នាក់ការ ស.ស.យ.ក ដែលជាអំណោយរបស់លោកផ្ទាល់ នៅស្រុកភ្នំព្រឹក។

អំណោយដែលត្រូវបានប្រគល់ជូនគ្រួសារក្រីក្រ ទាំង៥០គ្រួសារនោះ ក្នុងមួយគ្រួសារទទួលបាន អង្ករ៥០គីឡូក្រាម, ទឹកត្រី១ដប, ស្ករស១គីឡូក្រាម, អំបិល១គីឡូក្រាម និងថវិកាចំនួន៥ម៉ឺនរៀល។

ថ្លែងក្នុងឱកាសនោះ លោក ស រដ្ឋា ក៏បានផ្ដាំផ្ញើនូវការសាកសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំទាំងអស់ ជូនប្រជាពលរដ្ឋ និងក្រើនរំលឹកប្រជាពលរដ្ឋត្រូវខិតខំប្រកបរបរទទួលទានប្រចាំថ្ងៃ ដើម្បីជួយដល់ជីវភាពគ្រួសារឡើងវិញ ខណៈរាជរដ្ឋាភិបាលបាននិងកំពុងត្រៀម និងជួយសង្គ្រោះប្រជាពលរដ្ឋជានិច្ច មិនបណ្ដោយឲ្យប្រជាពលរដ្ឋណាម្នាក់លំបាកនោះទេ។

លោក ស រដ្ឋា ក៏បានផ្ដាំផ្ញើឲ្យប្រជាពលរដ្ឋក្រៅពីការប្រកបរបរផ្សេងៗហើយនោះ ត្រូវបន្ដខិតខំថែរក្សាសុខភាព ធ្វើអនាម័យជាប្រចាំ ដើម្បីមានសុខភាពល្អ និងជៀសផុតពីជំងឺកូវីដ-១៩៕











News Source: www.freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...