នាយករដ្ឋមន្ត្រីអូស្ត្រាលី៖ «ប្រទេសនានាត្រូវតែព្យាយាមស្វែងយល់ ឲ្យបានច្បាស់អំពីប្រភពដើមនៃកូវីដ-១៩»

Posted By: RoogRog Robot | 26-Sep-2020 17:30:57

2020-09-26 04:25pm

(ស៊ីដនី)៖ នាយករដ្ឋមន្រ្តីអូស្រ្តាលី លោក ស្កុត ម៉ូរីសុន (Scott Morrison) នៅថ្ងៃសៅរ៍នេះ បាននិយាយថាប្រទេសនានានៅក្នុងពិភពលោកត្រូវតែប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីស្វែងយល់ពីប្រភពដើមនៃ COVID-19។ នេះបើយោងតាមការចេញផ្សាយដោយសារពត៌មាន CNA នៅថ្ងៃសៅរ៍ ទី២៦ ខែកញ្ញា ឆ្នាំ២០២០។

លោក Morrison បានថ្លែងប្រាប់មហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) តាមរយៈប្រព័ន្ធអនឡាញថា <<ការស៊ើបអង្កេតរកប្រភពដើមនៃវីរុសកូរ៉ូណា (COVID-19) នឹងអាចកាត់បន្ថយការគំរាមកំហែង នៃការឆ្លងរាតត្បាតជាសកលបាន។ វីរុសនេះបានបង្កក្តីអន្តរាយដល់ពិភពលោក និងប្រជាជនរបស់យើង។ យើងត្រូវតែប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីស្វែងយល់ពីអ្វីដែលបានកើតឡើងនេះ ក្នុងគោលបំណងរារាំង និងទប់ស្កាត់នូវការកើតឡើងវិញជាថ្មីម្ដងទៀត>>។

គួរជម្រាបថា បច្ចុប្បន្ននេះប្រទេសអូស្រ្តាលីបានដឹកនាំពិភពលោក ដើម្បីយទាមទារឲ្យមានការស៊ើបអង្កេត អំពីប្រភពដើមនៃ COVID-19។ ទន្ទឹមនឹងនេះ ប្រទេសអូស្រ្តាលីក៏បានអំពាវនាវឲ្យប្រទេសនានា ដែលអភិវឌ្ឍន៍វ៉ាក់ COVID-19 បានជោគជ័យ ចូលរួមក្នុងការចែករំលែកជាសកលផងដែរ ថែមទាំងបានប្ដេជ្ញាចែកចាយវ៉ាក់សាំងរបស់ខ្លួនជាសកលទៀតផង ប្រសិនបើវ៉ាក់សាំងនោះត្រូវបានអភិវឌ្ឍន៍ឡើង ដោយជោគជ័យនៅក្នុងប្រទេសអូស្ត្រាលីនោះ៕





News Source: www.freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...