ប្រាសាទបាយក្អែក នឹងរៀបចំឱ្យក្លាយជាសារមន្ទីរលម្ហ

Posted By: RoogRog Robot | 07-Aug-2020 16:56:47

ប្រាសាទបាយក្អែក មានទីតាំងនៅខាងលិចប្រាសាទអង្គរវត្ត ដែលមិនសូវមានអ្នកស្គាល់ ហើយទេសចរភាគច្រើនឆ្លងកាត់ទៅហួសមកហួស។ បច្ចុប្បន្ន ប្រាសាទនេះ មានស្ថានភាពបាក់បែកទ្រុឌទ្រោមនៅសល់តែគ្រឹះ ហើយមានរចនាសម្ពន្ធប្រាសាទ សម្ភារ ស្លាកស្នាមនៅសល់ ជើងទម្រ ព្រះសីសៈព្រះពោធិសត្វប្រាជ្ញបារមីតារចនាបថបាយ័ន្ត និងសសរពេជ្រ ដែលតាមអ្នកជំនាញសន្និដ្ឋានថា ប្រាសាទនេះសាងសង់ឡើង នៅចុងស.វ.ទី១២ តាមរចនាបថបាយ័ន្ត។

នៅជុំវិញប្រាសាទជាទីសក្ការៈនេះ សម្បូរទៅដោយទួលជាច្រើនដែលមនុស្សរស់នៅ ហើយប្រហែលជាអាចមានមនុស្សរស់នៅមុនមានប្រាសាទក៏ថាបាន។

ក្នុងឱកាសចុះពិនិត្យការដ្ឋានកំណាយប្រាសាទបាយក្អែកនៅថ្ងៃទី០៣ ខែសីហា កន្លងមកនេះ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានសម្រេចជាមួយអ្នកជំនាញពាក់ព័ន្ធ រួមគ្នាលើកតម្លៃប្រាសាទបាយក្អែកឱ្យក្លាយជាសារមន្ទីរលម្ហដើម្បីទាក់ទាញទេសចរ និងអភិរក្សសំណង់ប្រាសាទឱ្យផុតពីហានីភ័យ។

ក្រុមការងារនឹងដាំដើមឈើ ដាំស្មៅ ស្តារស្រះ តាំងបង្ហាញប្រវត្តិប្រាសាទ និងលទ្ធផលបានពីកំណាយ រៀបចំទីតាំងនេះសម្រាប់ទាក់ទាញភ្ញៀវទេសចរមកទស្សនា សម្រាកកាយ និងការរៀបចំពិធីផ្សេងៗផង៕

អត្ថបទ៖ កញ្ញា ហ៊ីង ស្រីរ័ត្ន

រូបភាព៖ លោក ហាប់ គឹមអាន

ប្រភព៖ អាជ្ញាធរជាតិអប្សរា

News Source: news.sabay.com.kh
LATEST NEWS
Unique EGGS Harvesting From Snail, Ostrich, Sea Urchin - Snail Eggs Processing to Caviar 🐌
Why is it so difficult to adopt children in need from overseas? | 60 Minutes Australia
Four brave soldiers fight impossible odds in the 'forgotten' war | 60 Minutes Australia
SNEAK PEEK: The invisible weapon targeting US officials | 60 Minutes Australia
Tough Truck Challenge: Bryce Sparks vs Josh Carmon | Mud Madness | Discovery
Travelling to the birthplace of the Anzac legend | 60 Minutes Australia
"Why is he dead?": Grieving father pleads for answers over son's death | 60 Minutes Australia
SNEAK PEEK: Who is behind Havana Syndrome? | 60 Minutes Australia
Why Stormy Daniels went to war with Donald Trump | 60 Minutes Australia
Finding Gold in Just 30 Minutes! | America's Backyard Gold | Discovery Channel
MORE NEWS CLICK HERE...