Lexus ES 300h ស៊េរីថ្មីស៊ីសាំងកាន់តែតិចជាងមុន សាំង៤លីត្រ ជិះបាន១០០គ.ម

Posted By: RoogRog Robot | 07-Aug-2020 15:49:33

Lexus បាន​ធ្វើ​ការ​កែ​សម្រួល​លើ​រថយន្ត​​ម៉ូដែល ES សម្រាប់​ស៊េរី​ឆ្នាំ ២០២១ ​លក់​នៅ​លើ​ទីផ្សារ​ប្រទេស​ជប៉ុន ដោយ​មិន​មាន​ផ្លាស់​ប្ដូរ​រូបរាង​នោះ​ទេ ប៉ុន្តែ​មាន​បន្ថែម​​មុខងារ​សុវត្ថិភាព​ថ្មី និង​បន្ថែម​អាគុយ​ថ្មី​សម្រាប់​ប្រភេទ Hybrid ផង​ដែរ។

រថយន្ត ES 300h ស៊េរី​ឆ្នាំ ២០២១ ​បាន​ផ្លាស់​ប្ដូរ​ពី​អាគុយ​នីកែល​-អ៊ីដ្រូហ្សែន មក​ប្រើ​អាគុយ​អ៊ីយ៉ុង​លីចូម​​ជំនួស​វិញ ដែល​វា​អាច​សន្សំសំចៃ​ប្រេង​ឥន្ធនៈ​ប្រសើរ​ជាង​មុន។ តាម​ការ​សាក​ល្បង WLTC បាន​បង្ហាញ​ថា Lexus ES 300h ស៊េរី​ថ្មី អាច​ជិះ​បាន​ចម្ងាយ ២២,៣គ.ម សម្រាប់​ប្រេង​សាំង​មួយ​លីត្រ ដែល​មាន​ន័យ​ថា​ ១០០​គ.ម ស៊ី​ប្រេង​តែ ៤,៤៨​លីត្រ​ប៉ុណ្ណោះ ដែល​ពី​មុន​​​ប្រេង​សាំង​មួយ​លីត្រ​ជិះ​បាន ២០,៦គ.ម។

រថយន្ត Lexus ES​ ស៊េរី​ឆ្នាំ ២០២១ គ្រប់​ប្រភេទ​ក៏​មាន​បន្ថែម​មុខងារ Parking Support Brake និង Blind Spot Monitor មក​ជា​ស្តង់ដារ​ផង​ដែរ។ បន្ថែម​ពី​នេះ Lexus ក៏​បាន​អាប់ដេត​ប្រព័ន្ធ​កម្សាន្ត​​ដែល​មាន​អេក្រង់​ទំហំ ១២,៣អ៊ីញ ឲ្យ​អាច​គាំទ្រ​ SmartDeviceLink, Apple CarPlay និង Android Auto។

តម្លៃ​ទីផ្សារ​ប្រទេស​ជប៉ុន រថយន្ត Lexus ES ស៊េរី​ឆ្នាំ ២០២១ មាន​តម្លៃ​ចាប់​ពី ៥ ៩៩០ ០០០ យេន ដែល​ស្មើ​នឹង​ប្រមាណ ៥៦ ៨០០​ដុល្លារ៕

ប្រភព៖ carscoops ប្រែ​សម្រួល៖ សុខហេង

News Source: news.sabay.com.kh
LATEST NEWS
The Master of Disguises | Hustlers Gamblers Crooks | Discovery
The SCARIEST Moments on Expedition X | Discovery
A Ghostly Figure Manifests In The Doorway | Ghost Adventures: Screaming Room | Discovery Channel
Could Jack Have Survived on the Titanic Raft? | MythBusters | Discovery
SNEAK PEEK: The reality of Elon Musk's driverless car revolution | 60 Minutes Australia
Desperate rescue mission to save 33 miners trapped underground | 60 Minutes Australia
SNEAK PEEK: The reality of Elon Musk's driverless car revolution | 60 Minutes Australia
How to Snorkel For Gold | America's Backyard Gold | Discovery Channel
Why Ozzy Osbourne tried to kill his wife Sharon | 60 Minutes Australia
MORE NEWS CLICK HERE...