តារាកូរ៉េតែងបង្ហាញភាពស្រស់ស្អាតរបស់ខ្លួនតាមរយៈបណ្ដាញសង្គម ប៉ុន្តែរាល់រូបភាពដែលបានបង្ហោះនោះ តើអ្នកធ្លាប់ឆ្ងល់ទេ ថាតើអ្នកណាជាអ្នកថតឲ្យក្រៅពីសមាជិក? ជាការពិតក្រៅពីពូកែឈរកាច់រាងឲ្យគេថតឲ្យ តារា K-Pop ទាំងនោះមួយចំនួនក៏ជំនាញខាងកាន់កាមេរ៉ាថតរូបដែរ រហូតពេលខ្លះរូបចេញមក ស្ទើរអាចនិយាយបានថាទឹកដៃដូចអ្នកជំនាញទៀតផង។
ខាងក្រោមនេះជា តារាប្រុសស្រីទាំង ៥នាក់ដែលត្រូវក្រុមការងារ Cosmopolitan Korea ជ្រើសថាជាអ្នកដែលមានជំនាញថតរូបខ្លាំងជាងគេ៖
៥. Jinyoung (ក្រុម GOT7)
Jinyoung មិនត្រឹមតែជាតារាចម្រៀង តារាសម្ដែង តារាម៉ូដែលប៉ុណ្ណោះទេ អ្នកគាំទ្រក៏ដឹងច្បាស់ដែរថា លោកក៏ពូកែខាងកាងារកាន់កាមេរ៉ាថតដែរ។ សូម្បីអំឡុងពេលនៃការប្រគំតន្ត្រី លោកក៏ឆ្លៀតថតរូបរបស់ Ahgase/ IGOT7 (អ្នកគាំទ្រ GOT7) ដែលបានមកចូលរួមទាំងអស់ដែរ។ ក្រៅពីលោក អ្នកដែលមានចំណង់ចំណូលចិត្តក្នុងការថតរូបក៏មានម្នាក់ទៀតដែរ គឺ JB។ ពួកគេថែមទាំងចេះចាប់ប្លង់ថតរូបខ្លួនឯងទៀត ដូចរូបមួយសន្លឹកខាងក្រោមនេះ មានអ្នកសរសើរថាជាស្នាដៃថតរូបល្អបំផុត។
៤. Kihyun (ក្រុម MONSTA X)
កាលពីឆ្នាំ ២០១៦ Kihyun បានកាន់កាមេរ៉ាថតរូបដោយខ្លួនឯង និងបង្កើតជាអាល់ប៊ុម ឬបណ្ដុំរូបថតជាច្រើន ដោយដាក់ឈ្មោះថា <
៣. Jennie (ក្រុម BLACKPINK)
Jennie ក៏ជាតារា K-Pop ដែលល្បីខាងបង្ហោះរូបគ្រប់យ៉ាងដែលនាងថតដែរ។ ទាំងការរៀបឥរិយាបថឲ្យគេថត និងទាំងការចាប់យកប្លង់ថតអ្វីមួយ Jennie មិនដែលធ្លោយឡើយ។
២. Seulgi (ក្រុម Red Velvet)
ក្រៅពីមានឈ្មោះជា Main Dancer ប្រចាំក្រុម Seulgi ក៏មានសមត្ថភាពពិសេសមួយទៀតគឺ ពូកែថតរូបដូចគ្នា។ ភាគច្រើននៃរូបភាពដែលនាងបានផ្ដិតយក គឺបង្កប់នូវអារម្មណ៍រ៉ូមែនទិក បញ្ជាក់ពីការរស់នៅប្រចាំថ្ងៃ និងធ្វើឲ្យអ្នកមើលរូបនាងមានក្ដីសុខ។
១. V (ក្រុម BTS)
ចាប់តាំងពីបង្ហាញមុខលើសិល្បៈ V តែងតែស្ពាយកាមេរ៉ាតាមខ្លួនជានិច្ច ដើម្បីផ្ដិតយករូបភាពរបស់សមាជិករួមក្រុម។ ទឹកដៃថតរូបរបស់ V ទទួលបានការកោតសរសើរជាខ្លាំងនាបេលកន្លងមក ហើយបើតាមអ្នកជំនាញថតរូប ក៏បាននិយាយដែរថា V ស័ក្ដិសមធ្វើជាអ្នកថតរូបអាជីពណាស់៕
ប្រភព៖ kpopstarz ប្រែសម្រួល៖ យី សុធារី
News Source: news.sabay.com.kh