អាល្លឺម៉ង់៖ ប៉ូលិស៤៥នាក់ រងរបួស ក្នុងបាតុកម្មតវ៉ាប្រឆាំង «ការពាក់ម៉ាស» នៅទីក្រុងប៊ែរឡាំង

Posted By: RoogRog Robot | 03-Aug-2020 22:55:23

2020-08-03 09:49pm

(ប៊ែរឡាំង)៖ ប៉ូលិសយ៉ាងហោច៤៥នាក់ បានរងរបួសនៅក្នុងការប៉ះទង្គិចគ្នាដោយហិង្សាជាមួយក្រុមបាតុករ ដែលនាំគ្នាធ្វើបាតុកម្មតវ៉ាប្រឆាំងនឹងវិធានការរឹតត្បិត ដាក់ចេញ ដោយរដ្ឋាភិបាលអាល្លឺម៉ង់ ដើម្បីទប់ស្កាត់ COVID-19 ក្នុងនោះរួមមានទាំងការពាក់ម៉ាស។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CGTN នៅថ្ងៃចន្ទ ទី០៣ ខែសីហា ឆ្នាំ២០២០។

នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ប៉ូលិសអាល្លឺម៉ង់ បានឱ្យដឹងទៀតថា មនុស្សប្រមាណ ២០,០០០នាក់ បានចូលរួមក្នុងបាតុកម្មតវ៉ា នៅឯទីក្រុងប៊ែរឡាំង កាលពីថ្ងៃចុង សប្ដាហ៍កន្លងទៅ។

នៅក្នុងបាតុកម្មតវ៉ា ដែលក្រុមបាតុករហៅថា <<ថ្ងៃនៃសេរីភាព>> អ្នកចូលរួមភាគច្រើន មិនបានពាក់ម៉ាស ឬក៏អនុវត្តវិធានការរក្សា គម្លាតសុវត្ថិភាពនោះទេ ហើយមិនតែប៉ុណ្ណោះបើតាមប៉ូលិស បាតុករមួយចំនួនថែមទាំងប្រើប្រាស់ហិង្សាប្រឆាំងនឹងអាជ្ញាធរទៀតផង រហូតដល់បង្កឱ្យប៉ូលិស៤៥នាក់រងរបួស ក្នុងនោះមាន៣នាក់ ត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ចំណែកឯ បាតុករ១៣៣នាក់ ក៏ត្រូវបានចាប់ខ្លួនផងដែរ៕




News Source: www.freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...