ទិញគោហើយ ឈ្នះ៥លានពីស្រាបៀរ កម្ពុជា ឥឡូវចើង់ទិញ១ក្បាលបន្ថែម និងផ្សងរក៥០លានរៀលទៀត

Posted By: RoogRog Robot | 03-Aug-2020 11:58:09

2020-08-03 06:53pm

(កំពត)៖ លោក ម៉ក់ និរន្ត មានរឿងរ៉ាវ ដែលអាចធ្វើឲ្យគេទប់សំណើចពុំបាន ព្រោះតែជួបសំណាងតាំងពីគាស់កំប៉ុងទីមួយរហូតកំប៉ុងទី៣២ ឈ្នះទឹកប្រាក់៥លានរៀលពីស្រាបៀរ កម្ពុជា។

លោក និរន្ត មន្ត្រីឥណទាននៃធនាគារមួយក្នុងស្រុកកំពង់ត្រាច ខេត្តកំពត បានឲ្យដឹងថា៖ <<ខ្ញុំបានជុំគ្នាជាមួយបងប្អូន៦នាក់អបអរខ្ញុំទិញគោញីបាន១ពីបងប្រុសបង្កើត។ ដំបូងទិញកម្ពុជាមកតែ១កេសទេ តែគាស់តាំងពីកំប៉ុងទី១ត្រូវរង្វាន់រហូត មានទាំងត្រូវ១កំប៉ុងៗ រហូតមានដល់ត្រូវ១ម៉ឺន ៤-៥កំប៉ុង ហើយទើបខ្ញុំយកទៅដូរបានថែម១កេសទៀត។ ហូបរហូតដល់ម៉ោង១០យប់នៅសល់គ្នាតែពីរនាក់ បានគាស់ចេញក្នុងកំប៉ុងទី ៣២ ត្រូវបាន៥លាន ស្រែកផ្អើលគេទាំងយប់>>។

លោក និរន្ត នឹងចែកប្រាក់៥លាននេះជាមួយបងប្អូនខ្លះ ហើយសល់ប៉ុន្មាន នឹងយកទៅទិញគោញីថែមមួយក្បាលទៀត និងទុកទិញស្រាបៀរ កម្ពុជា គាស់ផ្សងយក៥០លានរៀលបន្ថែមទៀតផងដែរ។

ក្រៅពីអ្នកស្រុកកំពង់ត្រាចម្នាក់នេះ ដែលត្រូវរង្វាន់ ក៏មានអ្នកឈ្នះ៥លានរៀលជាច្រើនទៀត ដូចជាភ្នំពេញ ១៤នាក់, កណ្តាល ១នាក់, កំពត១នាក់, កំពង់ចាម ៤ នាក់, បាត់ដំបង ៤នាក់, កំពង់ធំ ២នាក់, ព្រះវិហារ ១នាក់, កំពង់ស្ពឺ ២នាក់, និង ព្រៃវែង ១ នាក់ផងដែរ ក្នុងរយៈពេល១សប្តាហ៍ចន្លោះពីថ្ងៃទី២០-២៧។

ពិសាស្រាបៀរ កម្ពុជា កុំភ្លេចពិនិត្យមើលក្រវិលកំប៉ុងដើម្បីមានឱកាសឈ្នះរង្វាន់ធំទាំងអស់គ្នា៕

ពិសាដោយការទទួលខុសត្រូវ!











News Source: www.freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...