ដាណែត OMG និង ឈិន ឈឿន បង្ហាញខ្លួនរួមគ្នាលើកទីមួយក្នុងថ្ងៃ Ice Colours !

Posted By: RoogRog Robot | 03-Aug-2020 17:18:03

កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន ម៉ាកនាឡិកាដៃ Ice-Watch បានរៀបចំកម្មវិធីប្រកាសលក់ជាផ្លូវការណ៍នៃម៉ូដែលថ្មីរបស់ខ្លួនមានឈ្មោះថា Ice Colours។

នេះជាលើកទីមួយដែលក្រុមហ៊ុននាឡិកាដៃ fashion ឈាន​មុខគេមួយនេះ បានរៀបចំ​ឲ្យ​មានការសហការណ៍គ្នាក្នុងព្រឹត្តិការណ៍ផ្សព្វផ្សាយម៉ូដែលថ្មីរបស់ខ្លួន ពីបុគ្គលល្បីមកពីគ្រប់មជ្ឈដ្ឋាន។ ក្នុងនោះគេសង្កេតឃើញ កញ្ញាដាណែត ប្រធានក្រុមរាំ OMG ដែលល្បីជាងគេក្នុងកម្ពុជា និងកីឡាករបាល់ទាត់ជម្រើសជាតិ ឈិន ឈឿន ធ្វើការផ្សព្វផ្សាយរួមគ្នានិងបង្ហាញខ្លួនរួមគ្នាលើកទីមួយផងដែរ។

លោក ម៉ាក ចិកហេង Senior Brand Executive របស់ម៉ាកនាឡិកាដៃ Ice-Watch បានមានប្រសាសន៍ថា “មូលហេតុដែលយើងរើសយកដាណែត ប្រធានក្រុមរាំ OMG និងឈិន ឈឿន កីឡាករបាល់ទាត់ជម្រើសជាតិមកសហការណ៍រួមគ្នាបែបនេះ ពីព្រោះយើងមើលឃើញថាពួកគាត់មានឆន្ទះ និង ភាពស្វាហាប់ដូចគ្នា។ អត្ថន័យ​នៃពណ៌​ទាំងអស់របស់ Ice Colours មិនត្រឹមតែបង្ហាញពីបុគ្គលិកលក្ខណះពិសេសរបស់អ្នកប្រើប្រាស់ម្នាក់ៗនោះទេ ប៉ុន្តែវាថែមទាំងបង្កប់ន័យ​ នៃសេចក្ដីស្រលាញ់ ឆន្ទៈ​មោះមុត ភាពជាអ្នកដឹកនាំ ថែមទៀតផង។ វាដូចទៅនឹងអ្នកទាំងពីរតែងតស៊ូក្នុងការប្រកួត ដឹកនាំក្រុមសម្រាប់​ការបង្ហាញសមត្ថភាពនៅលើឆាកអន្តរជាតិ ដើម្បីស្វែងរកកេរ្ត៍ឈ្មោះជូនប្រទេស និង ក្រុមរបស់ខ្លួនផងដែរ”។

សូមបញ្ចាក់ថា ម៉ូដែលថ្មីរបស់ Ice-Watch បាននាំជូនមក ១០ ពណ៌​ និងមាន ២ ទំហំសម្រាប់បុរសនិងនារី ដែល​មាន​តម្លៃត្រឹមតែ ១២៩ដុល្លារ​ តែប៉ុណោះ។

លោកអ្នកអាចស្វែងរកព័ត៌មានបន្ថែមពីនាឡិកា​ដៃថ្មីនេះ នៅ​គ្រប់សាខា Watch Empire ទាំងភ្នំពេញ និង សៀមរាប រឺតាមរយៈ​វិបសាយ www.watchempire.com.kh។ លោកអ្នកក៏អាចទាក់ទងតាមលេខទូរសព្ទ 098 85 1000 ។

រួសរាន់ឡើងណា Ice Colours ស្តុកមានកំណត់!!!!

News Source: news.sabay.com.kh
LATEST NEWS
Australia's forgotten war heroes | 60 Minutes Australia
The forgotten war heroes of the Kokoda track | 60 Minutes Australia
Killer whale kills multiple people while in captivity | 60 Minutes Australia
The man behind the viral Willy Wonka disaster speaks out | 60 Minutes Australia
Strong Currents Cause Airboat Accident | Gold Rush: White Water | Discovery
Downhill Rollin’ at Rednecks | Mud Madness | Discovery
Inside North Korea: Mass Games
Navigating Mental Struggles at Sea | Deadliest Catch | Discovery
MORE NEWS CLICK HERE...