អភិបាលរងខេត្តបន្ទាយមានជ័យ ចុះសួរសុខទុក្ខប្រជាកសិករ និងជំរុញការដាំដុះ និងចិញ្ចឹមសត្វ

Posted By: RoogRog Robot | 01-Aug-2020 22:32:08

2020-08-01 10:24pm

(បន្ទាយមានជ័យ)៖ នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២០ លោក គឹង វណ្ណៈ អភិបាលរងខេត្តបន្ទាយមានជ័យ បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខប្រជាពលរដ្ឋភូមិអូរនាង សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយបានចែកជូនគ្រាប់ពូជ កាលពីពាក់កណ្តាលខែមិថុនាកន្លងទៅ ដែលជាការឧបត្ថម្ភរបស់លោកផ្ទាល់ ក្នុងន័យជួយលើកស្ទួយកម្រិតជីវភាពប្រជាពលរដ្ឋ។

លោក គឹង វណ្ណៈ បានថ្លែងថា វិស័យកសិកម្ម គឺអាចបង្កើតនូវចំណូលសេដ្ឋកិច្ចជាតិ និងបង្កើននូវកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋគ្រប់ទីកន្លែង ដូច្នេះកាលពីពេលថ្មីៗកន្លងទៅ លោកបានធ្វើការចែកគ្រាប់ពូជដំណាំជូនដល់កសិករ ក្នុងភូមិអូរនាង សង្កាត់ផ្សារកណ្តាល ដើម្បីជាការផ្សាភ្ជាប់ទំនាក់ទំនងរវាងថ្នាក់ដឹកនាំខេត្ត និងប្រជាកសិករ។

បន្ថែមលើសនេះ អភិបាលរងខេត្តបន្ទាយមានជ័យ បានណែនាំដល់ប្រជាកសិករទាំងអស់ ដែលមានផ្ទៃដីទំនេរ គួរដាំដុះដំណាំផ្សេងៗ និងការចិញ្ចឹមសត្វ តាមបច្ចេកទេសរបស់មន្រ្តីជំនាញដើម្បីទទួលបានទិន្នផលល្អ។

ម្យ៉ាងទៀត រដូវនេះជារដូវវស្សា សូមថែរក្សាសុខភាពឱ្យបានល្អ តាមរយៈការរស់នៅស្អាត ហូបស្អាត ផឹកស្អាត និងត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះអាកាសធាតុ នៅពេលមានភ្លៀង ផ្គរ រន្ទះ និងអនុវត្តនូវវិធានការរបស់ក្រសួងសុខាភិបាលក្នុងការពារជំងឺកូវីដ-១៩ ជំងឺគ្រុនឈីក គ្រុនឈាម និងគ្រុនចាញ់ដែលមានសត្វមូសជាប្រភពចម្លង។

ក្នុងឱកាសនោះផងដែរលោក គឹង វណ្ណៈ បានផ្តាំផ្ញើរដល់បងប្អូនកសិករដូមមេត្តាកុំទាន់ឆ្លងដែនទៅប្រទេសថៃ ព្រោះប្រទេសគេមិនទាន់អនុញ្ញាតឲ្យពលរដ្ឋខ្មែរឆ្លងដែននោះទេ ដោយកំពុងនាំគ្នាទប់ស្កាត់កូវីដ១៩ថ្មី៕
























News Source: www.freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...