ទស្សនាបណ្តុំរូបភាពសំខាន់ៗ ស្តែងពីព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០! (Photo inside)

Posted By: RoogRog Robot | 01-Aug-2020 21:42:56

2020-08-01 08:39pm

(ពិភពលោក)៖ នៅថ្ងៃសៅរ៍ ទី០១ ខែសីហា ឆ្នាំ២០២០នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ ចំនួនករណីឆ្លងជំងឺ COVID-19 នៅហ្វីលីពីនសរុបពេលនេះ បានលោតដល់ ៩៨,២៣២ករណីហើយ ក្រោយពីអ្នកឆ្លងជំងឺនេះ ៤,៩៦៣នាក់ទៀតត្រូវបានរកឃើញ តែក្នុងពេលមួយថ្ងៃប៉ុណ្ណោះ។


២៖ ចំនួនអ្នកឆ្លង COVID-19 ថ្មីៗនៅឥណ្ឌូណេស៊ី គឺតែងតែកើនឡើងរាប់ពាន់នាក់ជាប្រចាំថ្ងៃ ខណៈនៅថ្ងៃសៅរ៍ ទី០១ ខែសីហា ឆ្នាំ២០២០នេះ អ្នកឆ្លងចំនួន ១,៥៦០នាក់ទៀតត្រូវបានរាយការណ៍ ដែលធ្វើឲ្យចំនួនករណីឆ្លងសរុប កើនឡើងដល់ ១០៩,៩៣៦ករណី និងកំពុងឈរនៅលំដាប់កំពូល ក្នុងចំណោមប្រទេសអាស៊ានទាំង ១០។


៣៖ កងទ័ពរំដោះប្រជាជនចិន (PLA) បានដំឡើងម៉ាស៊ីនភ្លើងដ៏ទំនើបមួយលើនាវាចម្បាំងរបស់ខ្លួន ដើម្បីបង្កើនថាមពលនៃអាវុធ ដែលត្រូវការកម្រិតថាមពលខ្ពស់ដូចជា អាវុធឡាស៊ែរ និងកាំភ្លើងយន្ដជាដើម។


៤៖ នៅក្នុងរបាយការណ៍សម្រាប់ព្រឹកថ្ងៃសៅរ៍ ទី០១ ខែសីហា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលវៀតណាមបានប្រកាសការរកឃើញករណីឆ្លង COVID-19 ថ្មីៗចំនួន ១២ករណីបន្ថែមទៀត ដែលបានកើតឡើងនៅទីក្រុងដាណាង (Da Nang) ភាគកណ្ដាលនៃប្រទេស ហើយនាំឲ្យករណីឆ្លងសរុប ក្នុងទីក្រុងទេសចរណ៍នេះកើនឡើងដល់ ១១៦ករណីហើយ គិតចាប់តាំងពីវីរុសនេះ បានផ្ទុះឡើងកាលពីសប្ដាហ៍មុន។


៥៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានធ្វើដំណើរទស្សនកិច្ចនៅរដ្ឋផ្លរីដា ខណៈដែលព្យុះហឺរិខិន អ៉ីសៃយ៉ាស (Hurricane Isaias) កំពុងធ្វើដំណើរឆ្ពោះទៅកាន់ឆ្នេរ របស់រដ្ឋភាគអាគ្នេយ៍មួយនេះហើយ។


៦៖ មេដឹកនាំសាសនាមួយរូបនៅកូរ៉េខាងត្បូង គឺលោក លី ម៉ាន់ហ៊ី (Lee Man-hee) វ័យ ៨៨ឆ្នាំ ជាប្រធានព្រះវិហារស៊ីនឈុនជី (Shincheonji) នៅទីក្រុងតេគូ (Daegu) ត្រូវបានចាប់ខ្លួនហើយនៅថ្ងៃសៅរ៍ ទី០១ ខែសីហា ឆ្នាំ២០២០នេះ ពីបទរារាំងកិច្ចខំប្រឹងប្រែងទប់ស្កាត់ការរីករាលដាលនៃ COVID-19 របស់រដ្ឋាភិបាលកូរ៉េខាងត្បូង៕


News Source: www.freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...