៨ឆ្នាំអត់ចាញ់សោះ តែដល់ពេលចាញ់ Yodsanklai ជក់ចាញ់ ៣ប្រកួតជាប់គ្នា

Posted By: RoogRog Robot | 01-Aug-2020 18:33:48

Yodsanklai ដែលត្រូវបានគេ​ចាត់ទុកថាជា​វីរបុរស​ប្រដាល់ថៃមួយរូបនោះ បានរងបរាជ័យផ្ទួនៗ ៣ប្រកួត​ជាប់គ្នាជាលើកដំបូង​ក្នុងអាជីព​របស់ខ្លួន។ អ្វីដែលគួរ​ឲ្យកត់សម្គាល់ គឺមុនបរាជ័យ​ជាប់ៗគ្នានេះ Yod មិន​ដែលចាញ់នោះទេ គិត​ចាប់តាំងពីចាញ់លើកចុងក្រោយ កាលពីឆ្នាំ២០១១ មក។

បរាជ័យ ៣ដងជាប់គ្នានោះ មានដូចខាងក្រោម៖

ខែឧសភា ឆ្នាំ២០១៩ ចាញ់​អ្នកប្រដាល់បារាំង Samy Sana ក្នុងការប្រកួត​ Kickboxing វគ្គ​ ៨នាក់ នៃពាន ONE Featherweight Kickboxing World Grand Prix (ចាញ់ដោយពិន្ទុ)

ខែវិច្ឆិកា ឆ្នាំ២០១៩ ចាញ់​អ្នកប្រដាល់​រុស្ស៊ី Jamal Yusupov ក្នុង​ការប្រកួត​ Muay Thai នៅសង្វៀន ONE

និងចុងក្រោយ កាលពីយប់ថ្ងៃទី៣១ ខែកក្កដា​ម្សិលមិញនេះ ចាញ់​សិស្ស​ប្អូន​រួមជាតិ Petchmorakot ដោយពិន្ទុ ក្នុងការប្រកួត​ដណ្ដើម​ខ្សែក្រវាត់ Muay Thai ទម្ងន់ Featherweight របស់សង្វៀន ONE។

វីដេអូ Yodsanklai ប្រកួត​ចាញ់ Petchmorakot៖

សូមបញ្ជាក់ថា Yodsanklai ត្រូវបានគេរំពឹងទុកមុនថា​នឹងអុកឡុកសង្វៀន ONE ពេលចុះកុងត្រា កាលពីឆ្នាំ២០១៨ ទាំង​ក្បាច់ Muay Thai និង Kickboxing។ មិន​ខុស​ពីការរំពឹងទុក Yod បានឈ្នះ ៣ប្រកួត​ដំបូង រហូត​មានឈ្មោះ​ប្រកួត​ Grand Prix។ ក្រោយចាញ់ Grand Prix Kickboxing យ៉ាងគួរឲ្យភ្ញាក់ផ្អើល អ្នកប្រដាល់រហស្សនាម The Boxing Computer បានប្ដូរ​មកវាយ​ Muay Thai តែត្រូវ​សន្លប់​ក្រោម​ដៃ​ Jamal Yusopov ទាំងមិននឹកស្មានដល់។ ទោះចាញ់មែន តែ Yod ត្រូវបាន ONE ដាក់ឲ្យ​ដណ្ដើម​ខ្សែក្រវាត់​ពី Petchmorakot ដោយសារ​តែកេរ្តិ៍ឈ្មោះធ្លាប់ល្បី និងដោយសារ​ការប្រកួត​ធ្វើឡើង​នៅថៃ (ប្រកួត​បានតែកីឡាករ​ដែល​មានមូលដ្ឋាន​នៅថៃ ដោយសារ​ការ​បិទព្រំដែន ជំនាន់កូវីដ)។ ការប្រកួត​ប្រដំប្រសងគ្នា ប៉ុន្តែ​មិនគ្រប់គ្រាន់អាច​ដណ្ដើម​ខ្សែក្រវាត់​ពីសិស្សប្អូន​ដែលមានកម្ពស់ខ្ពស់ជាង​បាននោះទេ។

តើប្រកួត​បន្ទាប់ អ្នកណាជាដៃគូ Yodsanklai? តើអាចជាការប្រកួត Muay Thai ឬ Kickboxing?

News Source: news.sabay.com.kh
LATEST NEWS
The Master of Disguises | Hustlers Gamblers Crooks | Discovery
The SCARIEST Moments on Expedition X | Discovery
A Ghostly Figure Manifests In The Doorway | Ghost Adventures: Screaming Room | Discovery Channel
Could Jack Have Survived on the Titanic Raft? | MythBusters | Discovery
SNEAK PEEK: The reality of Elon Musk's driverless car revolution | 60 Minutes Australia
Desperate rescue mission to save 33 miners trapped underground | 60 Minutes Australia
SNEAK PEEK: The reality of Elon Musk's driverless car revolution | 60 Minutes Australia
How to Snorkel For Gold | America's Backyard Gold | Discovery Channel
Why Ozzy Osbourne tried to kill his wife Sharon | 60 Minutes Australia
MORE NEWS CLICK HERE...