មនុស្ស១៥នាក់ស្លាប់, រាប់សិបនាក់បាត់ខ្លួន នៅក្នុងគ្រោះទឹកជំនន់ នៅឥណ្ឌូណេស៊ី

Posted By: RoogRog Robot | 14-Jul-2020 22:48:10

2020-07-14 09:46pm

(ហ្សការតា)៖ មនុស្សយ៉ាងហោច១៥នាក់ បានស្លាប់ និងរាប់សិបនាក់ផ្សេងទៀត កំពុងបាត់ខ្លួននៅឡើយ នៅថ្ងៃអង្គារនេះ បន្ទាប់ពីគ្រោះទឹកជំនន់ លាយឡំជាមួយល្បាប់ភក់បានកប់ផ្ទះប្រជាជនរាប់រយខ្នង នៅឯខេត្ត Sulawesi ប្រទេសឥណ្ឌូណេស៊ី។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅថ្ងៃអង្គារ ទី១៤ ខែកក្កដា ឆ្នាំ២០២០។

ប្រតិបត្តិការជួយសង្រ្គោះ និងតាមស្វែងរកអ្នកបាត់ខ្លួនកំពុងបន្តធ្វើឡើង ខណៈកម្រិតទឹកទន្លេចំនួនបី នៅក្នុងតំបន់ North Luwu កើនឡើងរឹតតែខ្លាំង ដោយសារភ្លៀងធ្លាក់ខ្លាំង។ បើតាមអាជ្ញាធរឥណ្ឌូណេស៊ី ប្រជាជន ២,០០០នាក់ ត្រូវបានជម្លៀសទៅកាន់ជំរុំស្នាក់នៅបណ្ដោះអាសន្ន ប៉ុន្តែទឹកជំនន់ និងល្បាប់ភក់ បាននិងកំពុងបង្កឧបសគ្គដល់ការចែកជំនួយសង្រ្គោះបន្ទាន់។

គួរជម្រាបថា កាលពីដើមឆ្នាំ២០២០ ភ្លៀងធ្លាក់ខ្លាំង ក៏ធ្លាប់បានបង្កជាគ្រោះទឹកជំនន់ និងរអិលបាក់ដីផងដែរ ដោយបានផ្ដាច់ជីវិតមនុស្សជាង ៧០នាក់ នៅក្នុង និងនៅតំបន់ជុំវិញរដ្ឋធានីហ្សាការតា៕




News Source: www.freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...