ប្រទេសចិនចាប់ផ្ដើមការសាងសង់រោងចក្រផលិតវ៉ាក់សាំងកូវីដ១៩ទ្រង់ទ្រាយធំមួយដែលចាយលុយប្រមាណ៦០លានដុល្លារអាមេរិក។
រោងចក្រនេះនឹងក្លាយជាមជ្ឈមណ្ឌលផលិតវ៉ាក់សាំងដ៏សំខាន់បំផុតសម្រាប់ជួយសង្គ្រោះដល់ពិភពលោកទាំងមូលដែលកំពុងរងគ្រោះដោយសារកូវីដ១៩ មានប្រភពមកពីចិនផ្ទាល់។ យ៉ាងណាអ្នកជំនាញព្យាករណ៍ថារោងចក្រផលិតអាចដំណើរការបានយ៉ាងហោចណាស់ក៏៨ខែទៀតដែរ គឺត្រូវរង់ចាំដល់ខែមិនាឆ្នាំ២០២១។
បច្ចុប្បន្នរដ្ឋាភិបាលក្រុងប៉េកាំងមិនទាន់ជោគជ័យ១០០%លើការផលិតវ៉ាក់សាំងនៅឡើយទេ ពោលគឺស្ថិតនៅក្នុងដំណាក់កាលសាកល្បងប៉ុណ្ណោះ ដោយវ៉ាក់សាំងយ៉ាងហោចណាស់៥ប្រភេទកំពុងធ្វើតេស្តដោយក្រុមអ្នកវិទ្យាសាស្ត្រសុខាភិបាល។ ចិនរំពឹងថានៅពេលជោគជ័យលើការតេស្តវ៉ាក់សាំងនោះរោងចក្រនឹងអាចរួចរាល់ក្នុងពេលដំណាលគ្នា៕
ប្រភព៖ Dailymail ប្រែសម្រួល៖ សៀនហួរ
News Source: news.sabay.com.kh