CAMSOC​ បើក​កិច្ចប្រជុំ​ជា​មួយ​គណៈកម្មការជំនាញចំនួន៥ ​បន្ថែម​ទៀត​ហើយ​សប្ដាហ៍​នេះ​

Posted By: RoogRog Robot | 14-Jul-2020 17:26:36

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​ប្រកួត​កីឡា​អាស៊ីអាគ្នេយ៍​ (CAMSOC) ​បន្ត​កិច្ចប្រជុំ​ប្រចាំ​សប្ដាហ៍​របស់​ខ្លួន​ទៀត​ហើយ​ ដោយ​ជួប​ជា​មួយ​ គណៈកម្មការ​ជំនាញ​ចំនួន​៥​ ដើម្បី​ពិនិត្យ​សកម្មភាព​ការងារ​ ផែនការ​អភិវឌ្ឍន៍​ឆ្ពោះ​ទៅ​ស៊ីហ្គេម​ លើក​ទី៣២​ និង​អាស៊ានប៉ារ៉ាហ្គេម​ ឆ្នាំ​២០២៣​ ខាង​មុខ។​

រូបភាពរបស់ Cambodia SEA GAMES 2023

ឯកឧត្ដម​ វ៉ាត់ ចំរើន​ អគ្គលេខាធិការ​ CAMSOC​ បាន​លើក​ឡើង​ថា​ គណៈកម្មការ​ជំនាញ​ទាំង៥​នេះ​រួម​មាន៖​ គណៈកម្មការ​ស្នាក់នៅ​ ហូបចុក​ និង​ដឹកជញ្ជូន​ គណៈកម្មការ​អ្នក​ស្ម័គ្រចិត្ត​ គណៈកម្មការ​វេជ្ជសាស្ត្រ​ និង​ដូភីង​ គណៈកម្មការ​ហ្គេម​ព័ត៌មាន​វិទ្យា​ និង​គណៈកម្មការ​ពិធីការ​ ដើម្បី​ឲ្យ​គណៈ​អចិន្ត្រៃយ៍​ CAMSOC​ ផ្ដល់​នូវ​ផែនការ​សម្រាប់​ការអនុវត្ត​ និង​ភារកិច្ច​ចម្បង​ៗ​មួយ​ចំនួន។​ គណៈកម្មការ​ជំនាញ​ទាំងនេះ​នឹង​ជួយ​ឲ្យ​ដំណើរ​ការ​ស៊ីហ្គេម​ និង​អាស៊ាន​ប៉ារ៉ាហ្គេម​ ឆ្នាំ២០២៣​ ឲ្យ​មាន​ភាព​រលូន​ ក្នុង​ការ​គ្រប់គ្រង​ដឹកនាំ​កាន់​តែ​មាន​ប្រសិទ្ធភាព​ខ្ពស់។​

រូបភាពរបស់ Cambodia SEA GAMES 2023

អ្នក​ជំនាញ​កីឡា​ខាង​លើ​នេះ​បន្ថែម​ទៀត​ថា​ ថ្នាក់​ដឹកនាំ​ នៃ​គណៈកម្មការ​ជំនាញ​ទាំង៥​នេះ​បាន​យល់​អំពី​ការ​ដឹកនាំ​រៀបចំ​ហ្គេម​នេះ​ ដែល​ត្រូវ​ធ្វើ​អ្វី​ខ្លះ​ មាន​ចំណុច​អ្វី​ខ្លះ​ ដែល​ជា​តម្រូវ​ការ​ចាំ​បាច់​ ឬ​ការងារ​គាំទ្រ​ ដូច្នេះ​ខាង​ផ្នែក​និមួយៗ​ទាំង​នោះ​បាន​យល់​ច្បាស់​ ដើម្បី​រៀបចំ​គម្រោង​នៅ​ក្នុង​គណៈកម្មការ​ជំនាញ​នីមួយៗ​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព​ខ្ពស់។​

រូបភាពរបស់ Cambodia SEA GAMES 2023

រំលឹក​ដែរ​ថា​ កិច្ច​ប្រជុំ​ប្រចាំ​សប្ដាហ៍​របស់​ CAMSOC​ នេះ​ធ្វើ​ឡើង​កាល​ពី​ព្រឹក​មិញ​នៅ​ឯ​ទីស្នាក់ការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ (NOCC)។​ ដោយ​ដឹកនាំ​កិច្ចប្រជុំ​គឺ​ឯកឧត្ដម​ វ៉ាត់​ ចំរើន ​អគ្គលេខាធិការ​ CAMSOC​ ៕​

អត្ថបទ​កែសម្រួល​ពី​ Cambodia SEA GAMES 2023

News Source: news.sabay.com.kh
LATEST NEWS
A Ghostly Figure Manifests In The Doorway | Ghost Adventures: Screaming Room | Discovery Channel
Could Jack Have Survived on the Titanic Raft? | MythBusters | Discovery
SNEAK PEEK: The reality of Elon Musk's driverless car revolution | 60 Minutes Australia
Desperate rescue mission to save 33 miners trapped underground | 60 Minutes Australia
SNEAK PEEK: The reality of Elon Musk's driverless car revolution | 60 Minutes Australia
How to Snorkel For Gold | America's Backyard Gold | Discovery Channel
Why Ozzy Osbourne tried to kill his wife Sharon | 60 Minutes Australia
Exploring the Hidden Gold Mines of the Deep South | America’s Backyard Gold | Discovery
Captagon Crisis: How Syria Became a Narco State | Free Documentary
MORE NEWS CLICK HERE...