ឆមាសទី១ មន្ទីរពេទ្យរដ្ឋខេត្ដព្រះវិហារ ផ្ដល់សេវាពិនិត្យជំងឺក្រៅជូនពលរដ្ឋជាង១០ម៉ឺនករណី និងសម្រាលកូនជាង២ពាន់នាក់

Posted By: RoogRog Robot | 30-Jun-2020 18:39:54

(ភ្នំពេញ)៖ ប្រធានមន្ទីរសុខាភិបាលខេត្ដព្រះវិហារ លោកវេជ្ជបណ្ឌិត គួង ឡូ បានថ្លែងឱ្យដឹងថា ក្នុងឆមាសទី១ ឆ្នាំ២០២០ គិតចាប់ពីដើមខែមករា ដល់ចុងខែមិថុនានេះ ប្រជាពលរដ្ឋមកពិនិត្យជំងឺក្រៅសរុបចំនួន ១០២,២៧១ករណី សម្រាប់ករណីថ្មីចំនួន ៩៩,០៥៥ករណី។

លោកវេជ្ជបណ្ឌិត គួង ឡូ បានថ្លែងប្រាប់អង្គភាព័ត៌មាន Fresh News នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០នេះទៀតថា <<ចំនួនប្រជាពលរដ្ឋយើង នៅតែបន្ដមកទទួលសេវាសុខាភិបាលជាធម្មតា តែមានករណីថមថយជាងឆ្នាំ២០១៩ មានចំនួន ១១០,៥៧១ករណី តែការសម្រាលកូន៦ខែដើមឆ្នាំនេះ សរុបចំនួន ២,៩២០នាក់ កើនជាងឆ្នាំ២០១៩ មានត្រឹមតែចំនួន ២,៦៨៨នាក់>>។

ជាមួយគ្នានោះ ចំនួនស្រ្តីរៀបការហើយ កំពុងប្រើប្រាស់ មធ្យោបាយពន្យាកំណើតទំនើប មានចំនួន ១៣,៣៥៧នាក់ ៕


















/div>
News Source: www.freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...