ឆមាសទី១ មន្ទីរពេទ្យរដ្ឋខេត្ដសៀមរាប ផ្ដល់សេវាពិនិត្យជំងឺក្រៅជូនពលរដ្ឋជាង៤០ម៉ឺនករណី និងសម្រាលកូន៥ពាន់នាក់

Posted By: RoogRog Robot | 30-Jun-2020 18:17:08

(ភ្នំពេញ)៖ ប្រធានមន្ទីរសុខាភិបាលខេត្ដសៀមរាប លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ បានថ្លែងឱ្យដឹងថា ក្នុងឆមាសទី១ ឆ្នាំ២០២០ គិតចាប់ពីដើមខែមករា ដល់ចុងខែមិថុនានេះ ប្រជាពលរដ្ឋមកពិនិត្យជំងឺក្រៅសរុបចំនួន ៤១៦,៣២១ករណី សម្រាប់ករណីថ្មីចំនួន ៣៧១,៧៨៥ករណី។

លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ បានថ្លែងប្រាប់អង្គភាព័ត៌មាន Fresh News នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០នេះទៀតថា <<ចំនួនប្រជាពលរដ្ឋយើង នៅតែបន្ដមកទទួលសេវាសុខាភិបាល ជាធម្មតាដោយមិនថមថយឡើង ទោះក្នុងយុគសម័យកូវីដ១៩ក៏ដោយ ជាពិសេសការសម្រាលកូន៦ខែដើមឆ្នាំនេះ សរុបចំនួន ៥,៣៦៧នាក់>>។

ជាមួយគ្នានោះ ក៏មានករណីពន្យារកំណើតច្រើនផងដែរ រហូតដល់ទៅ៣៩,៣៤៧នាក់ សម្រាប់ករណីពន្យារកំណើតលើកដំបូងចំនួន ៣,៧៤០នាក់៕









News Source: www.freshnewsasia.com
LATEST NEWS
ស្ពានអ្នកលឿង មរតកលោកតា
MORE NEWS CLICK HERE...