ក្នុងខែមិថុនា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អនុម័តគម្រោងវិនិយោគចំនួន៨ ទុនវិនិយោគជិត១៦០លានដុល្លារ

Posted By: RoogRog Robot | 30-Jun-2020 18:09:34

(ភ្នំពេញ)៖ យោងតាមតួលេខដែលកត់ត្រា ដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានបង្ហាញថា នៅក្នុងខែមិថុនា ឆ្នាំ២០២០ មានគម្រោងវិនិយោគថ្មីចំនួន៧គម្រោង ត្រូវបានអនុម័តឲ្យដំណើរការវិនិយោគនៅកម្ពុជា ដែលសរុបទុនវិនិយោគសរុបជិត១៦០លានដុល្លារអាមេរិក។

គម្រោងវិនិយោគថ្មីៗទាំង៨នោះរួមមាន៖

១៖ ក្រុមហ៊ុន BRILLIANT DRAGON (CAMBODIA) ENTERPRISE CO., LTD. គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិញរ សង្កាត់កណ្តោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ២.៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៧០០កន្លែង។

២៖ ក្រុមហ៊ុន VATTANAC BREWERY CO., LTD. គម្រោងបង្កើតរោងចក្រផលិតស្រាបៀរ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិរបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មានទុនវិនិយោគចំនួន ៨៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៨៩៩កន្លែង។

៣៖ ក្រុមហ៊ុន HUA TE BANG (CAMBODIA) CO., LTD. គម្រោងបង្កើតរោងចក្រផលិតផលិតផលពីប្លាស្ទីកគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រពាំងត្រប់ សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ២.៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២១៦កន្លែង។

៤៖ ក្រុមហ៊ុន PRINTX GP (CAMBODIA) FACTORY CO., LTD. គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ និងគ្រឿងបន្សំកាបូប ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៥១ ភូមិត្រពាំងផ្លុង ឃុំដំណាក់រាំង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៦.៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១,៤១៤កន្លែង។

៥៖ ក្រុមហ៊ុន DIZE (CAMBODIA) NONG YE FAZHAN CO., LTD. គម្រោងបង្កើតកសិដ្ឋានដាំដំណាំចេក ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិមាឃ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម មានទុនវិនិយោគប្រមាណ ១៧.៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១,៩០០កន្លែង។

៦៖ ក្រុមហ៊ុន SUN & MOON HOTEL CO., LTD. គម្រោងសាងសង់ និងអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ៤ ចំនួន ២០០បន្ទប់ ដែលមានទីតាំងវិនិយោគស្ថិតនៅដីឡូតិ៍លេខ ២៨៥ មហាវិថីព្រះនរោត្តម ជាប់ស្ពានព្រះមុនីវង្ស កែងផ្លូវលេខ២៣៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៣៥.២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៥៣៥កន្លែង។

៧៖ ក្រុមហ៊ុន ZJ S&Y (CAMBODIA) GARMENTS CO., LTD. គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិពលក្រាំងទេពសង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៣.២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៧៦៤កន្លែង។

៨៖ ក្រុមហ៊ុន XSLJ (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ មានទីតាំងវិនិយោគស្ថិតនៅភូមិឫស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៣.២ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៦៥៤កន្លែង៕


News Source: www.freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...