ជាអ្នកប្រដាល់ល្បី លុយវាល់លាន Floyd Mayweather មិនខ្វះទេស្រីស្រឡាញ់។ អ្នកប្រដាល់មិនដែលចាញ់ ដែលទើបចូលនិវត្តន៍រូបនេះ ធ្លាប់ទាក់ទងនារីៗជាច្រើន ប៉ុន្តែមាន ៤នាក់ ដែលទាក់ទងគ្នាស៊ីជម្រៅ មាននាមជា សង្សារ។
១. សង្សារបច្ចុប្បន្ន Gallienne Nabila
កាលពីខែតុលា ឆ្នាំ២០១៩ Gallienne បានបណ្ដើរគ្នាជាមួយ Floyd ដោយមានចិញ្ចៀនពេជ្រ នៅនឹងម្រាមដៃ ដែលធ្វើឲ្យគេគិតថា អ្នកទាំងពីរ បានភ្ជាប់ពាក្យនឹងគ្នាហើយ។ នាងគឺជាតារាម៉ូដែលល្បីឈ្មោះក្នុង Instagram ដែលមាន Follower រាប់ម៉ឺននាក់។ គេមិនច្បាស់នោះទេ ថាអ្នកទាំង២ ចាប់ផ្ដើមទាក់ទងគ្នាតាំងពីពេលណា។ បច្ចុប្បន្ន អ្នកទាំង២ កំពុងនៅទាក់ទងគ្នានៅឡើយ។
Gallienne និង Floyd (រូបភាព Instagram)២. អតីតសង្សារ Shantel Jackson
Shantel គឺជាសង្សារមួយរូប ដែលទាក់ទង Floyd បានយូរ។ អ្នកទាំងពីរ ភ្ជាប់ពាក្យនឹងគ្នា កាលពីខែកញ្ញា ឆ្នាំ២០១០ ក្រោយទាក់ទងគ្នាតាំងពីឆ្នាំ ២០០៦។ ប៉ុន្តែទំនាក់ទំនងនេះ បានឈានដល់ផ្លូវបំបែក នៅឆ្នាំ២០១៤។ ក្រោយបែកគ្នា Shantel បានប្ដឹង Floyd ថាបានប្រើអំពើហិង្សាលើនាង ខណៈ Floyd បានប្ដឹងបកវិញ ថានាងលួចលុយរបស់ខ្លួន។
Shantel និង Floyd ពេលនៅទាក់ទងគ្នា (រូបភាព The Blast)៣. អតីតសង្សារ Josie Harris
អ្នកទាំង២ ទាក់ទងគ្នា កាលពីឆ្នាំ១៩៩៥ ហើយបានបែកគ្នាកាលពីឆ្នាំ ២០០៥។ ក្រោយបែកគ្នា នាងបានដាក់ពាក្យបណ្ដឹង ថា Floyd ប្រើអំពើហិង្សា តែក្រោយមកក៏ដកពាក្យបណ្ដឹងវិញ។ នាងបានស្លាប់កាលពីខែមីនា ឆ្ន២០២០ ថ្មីៗនេះ នៅក្នុងឡានរបស់ខ្លួន ក្នុងវ័យ ៤០ឆ្នាំ។
Josie ពេលនៅទាក់ទង Floyd (រូបភាព៖ The Blast)៤. Melissa Brim
Melissa គឺជាម្ដាយរបស់កូនស្រីរបស់ Floyd ឈ្មោះ Iyanna ប៉ុន្តែអ្នកទាំង២ លួចទាក់ទងគ្នា ពេលដែល Floyd កំពុងមានទំនាក់ទំនងជាមួយ Josi។ អ្នកទាំង២ មិនបានភ្ជាប់ពាក្យនឹងគ្នាទេ ហើយក៏មិនដែលទាក់ទងគ្នាទៀតទេ តាំងពី Melissa ផ្ដល់កំណើតឲ្យកូនស្រី Floyd។
Melissa, Floyd និងកូនស្រី (រូបភាព thejasminebrand)ប្រភព៖ distractify
អត្ថបទ៖ ឈិន មិថុនា
News Source: news.sabay.com.kh