រឿងដែលអ្នកត្រូវដឹង អំពីមហារីកសុដន់លើមនុស្សប្រុស

Posted By: RoogRog Robot | 31-May-2020 17:14:49

មនុស្សភាគច្រើនគិតថាមហារីកសុដន់ តែងតែកើតឡើងតែលើមនុស្សស្រីប៉ុណ្ណោះ។ ប៉ុន្តែក្នុង​ឆ្នាំ ២០២០នេះ មានបុរសប្រមាណ ២៦២០នាក់ ត្រូវបានគេរំពឹងថាមានជំងឺមហារីកសុដន់ដែរ។ ខណៈពេលដែលចំនួននេះត្រូវបានគិតថាតិចជាងមនុស្សស្រី តែការកំណត់រោគវិនិច្ឆ័យបានលឿនអាចសង្គ្រោះជីវិតអ្នកជំងឺបាន។

តើជំងឺនេះកើតឡើងយ៉ាងដូចម្តេចទៅ?

ខណៈពេលដែលបុរសភាគច្រើនមិនបានគិតខ្លួនឯងថាអាចកើតមហារីកសុដន់នោះ ពួកគេនៅតែមានជាលិកាសុដន់ដែលអាចកើតជំងឺនេះបាន។ ជាធម្មតា ជំងឺមហារីកសុដន់ជាប់ទាក់ទងនឹងមនុស្សស្រីដោយសារតែប្រភេទដែលកើតមានញឹកញាប់បំផុត ចាប់ផ្តើមចេញពីក្នុងបំពង់ដឹកនាំទឹកដោះចូលទៅក្នុងក្បាលដោះ ឬក្រពេញដែលផលិតទឹកដោះតែម្តង។ យ៉ាងណាមិញ បុរសដែលមានបំពង់ទឹកដោះ និងក្រពេញទឹកដោះច្រើនពេក ហើយមិនធ្វើការធម្មតា មហារីកសុដន់អាចចាប់ផ្តើមនៅកន្លែងទាំងនេះឯង។

អាការៈដែលត្រូវតាមដានអាចប្រើប្រួលច្រើន ប៉ុន្តែការប្រែប្រួលទាំងឡាយដែលកើតឡើងក្នុងសុដន់គួរតែតាមដាន ហើយអាការៈនៃជំងឺមហារីកសុដន់លើបុរសមានដូចជាង៖

មានដុំក្នុងសុដន់

ឈឺក្នុងក្បាលសុដន់

ហូរទឹករំអិល

ឈឺក្បាលសុដន់

រីកកូនកណ្តុរក្រោមឃ្លៀក

បើសិនជាអ្នកសម្គាល់ឃើញមានការប្រែប្រួលទាំងអស់នេះជាប់រហូត ចូរទាក់ទងទៅគ្រូពេទ្យភ្លាម។

កត្តាប្រឈមមុខ

ការមានអាយុកាន់តែច្រើន គឺជាកត្តាប្រឈមកាន់តែខ្លាំងសម្រាប់ជំងឺមហារីកសុដន់លើមនុស្សប្រុស ហើយអាយុជាមធ្យមដែលត្រូវបានគេកំណត់រោគឃើញជំងឺមហារីកសុដន់នោះប្រហែល ៦៨ឆ្នាំ។ ការដែលមានកម្រិតអ័រម៉ូនអេស្រ្តូជែនខ្ពស់ក៏ធ្វើឲ្យបុរសប្រឈមកាន់តែខ្លាំងដែរ ដោយសារតែការលូតលាស់កោសិកាសុដន់ត្រូវបានភ្ញោចដោយវត្តមានអេស្រ្តូជែន។ កត្តាជាច្រើនដែលធ្វើឲ្យអ័រម៉ូនអេស្រ្តូជែនឡើងខ្ពស់ដែរនោះមានចាប់ពី ធាត់ឡើងទម្ងន់ ការលេបថ្នាំអ័រម៉ូន ឬការប៉ះពាល់អ័រម៉ូនអេស្រ្តូជែនច្រើនក្នុងមជ្ឈដ្ឋានជុំវិញខ្លួន។

របៀបកំណត់រោគវិនិច្ឆ័យ

មានវិធីសាស្រ្តច្រើនណាស់ដែលអាចប្រើដើម្បីកំណត់រោគវិនិច្ឆ័យជំងឺមហារីកសុដន់ ហើយរឿងមានចាប់ពីការថតសុដន់ ថតអេកូ ច្រឹបសាច់ទៅវិភាគ ឬវិភាគទឹករំអិលចេញពីក្បាលសុដន់។ ជាធម្មតា វិធីសាស្រ្តមួយនៃវិធីសាស្រ្តទាំងនេះនឹងប្រើដើម្បីតាមរកវត្តមានជំងឺមហារីក។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) បើសិនជាកំនត់រោគវិនិច្ឆ័យឃើញហើយ គ្រូពេទ្យអាចនឹងណែនាំឲ្យធ្វើតេស្តច្រើនទៀតដូចជា ការថត MRI, X-ray ឬធ្វើតេស្តឈាម៕

ប្រភព៖ Health.com.kh

News Source: news.sabay.com.kh
LATEST NEWS
Meet the 'sad' Oompa Loompa from the viral Willy Wonka disaster | 60 Minutes Australia
SNEAK PEEK: Olympic champion's new challenge | 60 Minutes Australia
Angry Spirit Shows He's NOT Playing Games | Ghost Adventures: House Calls | Discovery Channel
Unique EGGS Harvesting From Snail, Ostrich, Sea Urchin - Snail Eggs Processing to Caviar 🐌
Why is it so difficult to adopt children in need from overseas? | 60 Minutes Australia
Four brave soldiers fight impossible odds in the 'forgotten' war | 60 Minutes Australia
SNEAK PEEK: The invisible weapon targeting US officials | 60 Minutes Australia
Tough Truck Challenge: Bryce Sparks vs Josh Carmon | Mud Madness | Discovery
Travelling to the birthplace of the Anzac legend | 60 Minutes Australia
MORE NEWS CLICK HERE...