ឥណ្ឌារកឃើញអ្នកឆ្លង COVID-19 ថ្មីៗ ៦,៦៥៤នាក់ទៀត ដែលជាអត្រាឆ្លងប្រចាំថ្ងៃ ខ្ពស់បំផុតមិនធ្លាប់មាន!

Posted By: RoogRog Robot | 23-May-2020 14:01:44

(ញូដេលី)៖ ក្រសួងសុខាភិបាលសហព័ន្ធឥណ្ឌា បានប្រកាសនៅថ្ងៃសៅរ៍ ទី២៣ ខែឧសភា ឆ្នាំ២០២០ នេះថា អ្នកឆ្លងជំងឺ COVID-19 ចំនួន ៦,៦៥៤នាក់ថ្មីត្រូវបានរកឃើញ និងអ្នកជំងឺ ១៣៧នាក់ទៀតបានបាត់បង់ជីវិត នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។

ចំនួនករណីឆ្លងខាងលើនេះ គឺខ្ពស់ជាងគេមិនធ្លាប់មាននោះឡើយ គិតចាប់តាំងពីជំងឺ COVID-19 ផ្ទុះឡើងដំបូងនៅឥណ្ឌា ដែលបានធ្វើឲ្យចំនួនករណីឆ្លងសរុប នៅក្នុងប្រទេសអាស៊ីខាងត្បូងមួយនេះ កើនឡើងរហូតដល់ ១២៥,១០១ករណី ក្នុងនោះស្លាប់សរុប ៣,៧២០នាក់ និងជាសះស្បើយឡើងវិញ ៥១,៧៨៤នាក់ ខណៈអ្នកជំងឺ ៦៩,៥៩៧នាក់កំពុងសម្រាកព្យាបាល។

គួរបញ្ជាក់ថា ថ្ងៃសៅរ៍នេះត្រូវជាថ្ងៃទី ៦០ ហើយដែលឥណ្ឌាស្ថិតនៅក្នុងវិធានការបិទប្រទេស ដែលវានឹងត្រូវអូសបន្លាយរហូតដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០៕






News Source: www.freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...