ជនសង្ស័យ២នាក់ រួមជាមួយថ្នាំញៀន ជិត៤គីឡូក្រាម ត្រូវមន្ទីរប្រឆាំងគ្រឿងញៀនចុះបង្ក្រាប នៅខេត្តកំពង់ស្ពឺ

Posted By: RoogRog Robot | 23-May-2020 13:19:29

(កំពង់ស្ពឺ)៖ សមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានចុះបង្ក្រាបបទល្មើសគ្រឿងញៀន ជិត៤គីឡូក្រាម និងចាប់ខ្លួនជនសង្ស័យ២នាក់ ក្រោមការបញ្ជាដឹកនាំរបស់ នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ និងលោក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀន។

តាមរបាយការណ៍ របស់សមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០នេះ បានឲ្យដឹងថា កម្លាំងជំនាញ បានបើកការស្រាវជ្រាវ និងឈានទៅបង្រ្កាបករណីរក្សាទុក ដឹកជញ្ជូន ជួញដូរគ្រឿងញៀនខុសច្បាប់ ក្នុងខេត្តកំពង់ស្ពឺ ៣គោលដៅផ្សេងគ្នា រួមមាន៖

* គោលដៅទី១៖ នៅវេលាម៉ោង១៦៖៣០នាទី ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ កម្លាំងជំនាញ ការិយាល័យ (ក៤) នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោកនាយករង ឃឹង សារ៉ាត់, មានការសម្របសម្រួលដោយលោកព្រះរាជអាជ្ញារង អ៊ូ ផាត និងមានការចូលរួមពីស្នងការដ្ឋាននគរបាលខេត្ត បង្រ្កាបនៅចំណុចផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិចំបក់ ឃុំវល្ល័ស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

លទ្ធផលឃាត់ខ្លួនជនសង្ស័យ០១នាក់ ឈ្មោះ ហេង សុថានិត ភេទប្រុស កើតឆ្នាំ១៩៩២ ជនជាតិខ្មែរ។ វត្ថតាងចាប់យកបាន៖ មេតំហ្វេតាមីន (ICE) ទម្ងន់៤១១.៥៦ក្រាម។

* គោលដៅទី២៖ នៅវេលាម៉ោង១៧៖១០នាទី ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ នៅចំណុចផ្ទះគ្មានលេខ ស្ថិតក្នុងភូមិ បូរីកម្មករ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ លទ្ធផលឃាត់ខ្លួនជនសង្ស័យ០១នាក់ ឈ្មោះ សេង ជែមជីមី ភេទប្រុស កើតឆ្នាំ១៩៩៦ ជនជាតិខ្មែរ។ វត្ថតាងចាប់យកបានមេតំហ្វេតាមីន (ICE) ទម្ងន់៣២ ៦៧.០៦ក្រាម, អ៉ិចស្តាស៊ី (MDMA) ទម្ងន់១៧.៥០ក្រាម, ឧបករណ៍គាបថង់ថ្នាំញៀន១គ្រឿង និងថង់ច្រកថ្នាំមួយចំនួន។

* គោលដៅទី៣៖ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ បន្តស្រាវជ្រាវបានចាប់យកវត្ថុតាងបន្ថែម ប្រភេទមេតំហ្វេតាមីន (ICE) ២៥១.៦៨ក្រាមទៀត។

សរុបទាំង៣គោលដៅ៖ ឃាត់មនុស្ស២នាក់ គ្រឿងញៀនសរុប៣,៥៣៦.២៤ក្រាម, មេតំហ្វេតាមីន (ICE) ទម្ងន់៣,៥១៨.៧៤ក្រាម, អ៉ិចស្តាស៊ី (MDMA) ទម្ងន់ ១៧.៥០ក្រាម, ឧបករណ៍គាបថង់ថ្នាំញៀន១គ្រឿង, ថង់ច្រកថ្នាំមួយចំនួន និងស្លាកលេខរថយន្ត២បន្ទះ៕


News Source: www.freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...