បទនិពន្ធដោយស្នាដៃកូនខ្មែរ «អំពើល្អ» មិនទាន់ចេញ MV ផ្លូវការផង មានអ្នកចូលស្ដាប់ប្រមាណជិត១លានដងទៅហើយ! (Video inside)

Posted By: RoogRog Robot | 22-May-2020 22:12:59

(ភ្នំពេញ)៖ បន្ទាប់ពីបានដាក់បង្ហោះ ជាសាធារណៈទាំងលើផេក និងក្នុងសង្គមយូធូប បទនិពន្ធដោយស្នាដៃកូនខ្មែរ <<អំពើល្អ>> ដែលមានអ្នកស្គាល់ តាមរយៈការផ្សព្វផ្សាយ​ជាហូរហែមកនោះ​​ មិនទាន់ចេញ MV ផ្លូវការផង មានអ្នកចូលស្ដាប់ ប្រមាណជិត១លានដងទៅហើយ ដែលហាក់កាន់តែទទួលបានការគាំទ្រច្រើន។ នេះជាស្នាដៃនិពន្ធថ្មីទាំងប៉ារ៉ូល ទំនុកភ្លេង ក៏ដូចជា Melogy ដែលជាការតែងនិពន្ធរបស់ស្ថាបនិកគ្រួសារតារាកម្ពុជា និង មានការចូលរួមបកស្រាយឆ្លើយឆ្លង ពីសំណាក់អតីត Cambodian Idol រដូវកាលទី២ គឺ កញ្ញា ហ៊ិន លីដា។

បទចម្រៀង​ មានអត្ថន័យចាក់ដោតនេះ គឺជាការនិពន្ធឡើង ដើម្បីលើកទឹកចិត្តដល់រាល់អំពើល្អ នៅក្នុងសង្គម ​និងដើម្បីបំផុសឲ្យកាន់តែមានអំពើល្អ នៅក្នងបរិបទដែលមនុស្សតែងតែឲ្យតម្លៃ លើសកម្មភាពចែករំលែកនាពេលនេះ។ បទចម្រៀងមួយបទនេះ ក៏គម្រោងផលិតជា MV ដោយឆ្លុះបញ្ចាំងពីទង្វើល្អច្រើនទម្រង់ ក្រោមការសហការផលិត ពីក្រុមហ៊ុនផលិតស្ពតធំមួយ គឺ អំណាត មេឌា​។ ក្នុងនោះសូម្បីតែសិល្បករសិល្បការិនី នៅក្នុងរង្វង់សិល្បៈច្រើនរូប ក៏បានប្រកាសខ្លួនថានឹងចូលរួមសម្ដែង នៅក្នុងបទនេះ ដើម្បីធ្វើជាសារបំផុសពីអំពើល្អផងដែរ។

អ្វីដែលធ្វើឲ្យបទនិពន្ធថ្មីនេះ ចាប់អារម្មណ៍ គឺទំនុកច្រៀង និងសាច់ភ្លេង ដែលមានភាពរស់រវើក និងចាក់ដោត ពីអំពើល្អនោះតែម្ដង។ លោក ផាត់ តារារដ្ឋ ជាអ្នកនិពន្ធ និងជាអ្នកបកស្រាយបទនេះដោយផ្ទាល់ បានបង្ហាញនូវការជឿជាក់យ៉ាងខ្លាំងថា បទចម្រៀងនេះ នឹងកាន់តែបំផុសពីអំពើល្អនៅក្នុងសង្គម។ មិនខុសគ្នាដែរ កញ្ញា ហ៊ិន លីដា ក៏សម្ដែងនូវអារម្មណ៍មោទនភាព​ បន្ទាប់ពីបទ <<អំពើល្អ>> ដែលនាងមានឱកាសធ្វើជាម្ចាស់បទ ទទួលបានការគាំទ្រខ្លាំង​។

កញ្ញា ហ៊ិន លីដា និយាយថា នាងពិតជាសប្បាយចិត្ត ដែលបទចម្រៀងមានអ្នកចាប់អារម្មណ៍ ហើយនាងក៏ត្រៀមខ្លួនក្នុងការថតបំផុស ដើម្បីឲ្យបទចម្រៀងនេះ ក្លាយជាស្នាដៃមួយជួយដល់សង្គម ដោយមិនគិតកម្រៃផងដែរ។

ចង់ដឹងថា តើបទអំពើល្អ មានខ្លឹមសារចាក់ដោតកម្រិតណា សូមរីករាយទស្សនាសណ្ដាប់ទាំងអស់គ្នា៖



News Source: www.freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...